Detail Top Banner

គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១១នាក់ កាលពីថ្ងៃទី១២ ខែមិថុនា

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១១នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៨នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ ស្រវឹង និងកត្តាយាន្ដ ដែលនាំឲ្យខូចខាតម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ១គ្រឿង ថ្មើរជើង ១នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕​ by AKP

អត្ថបទដែលជាប់ទាក់ទង