Detail Top Banner

លោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមកង់មនុស្សធម៌ខេត្តព្រះសីហនុ ជិះកង់ក្នុងតំបន់កោះរ៉ុង ដើម្បីទាក់ទាញភ្ញៀវទេសចរ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ ដើម្បីជិះកង់ធ្វើនៅតាមតំបន់មួយចំនួននៅលើកោះរ៉ុង សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ហើយថា ការជិះកងនេះ បានចាប់ផ្តើមនៅថ្ងៃចុងសប្តាហ៍នេះ ដោយចេញដំណើរពីឆ្នេរកោះតូច ឆ្ពោះទៅកាន់ឆ្នេរភ្លោះកោះឋានសួគ៌ នៃម៉ាហ្វីយ៉ារីស៊ត។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា គោលបំណង នៅចំណុងតំបន់កោះរ៉ុងនេះ ប្រយោជន៍ដើម្បីចូលរួមលើកស្ទួយ ដល់វិស័យទេសចរណ៍ និងដើម្បីសុខភាពផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ភ្ញៀវទេសចរ ដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅតំបន់កោះកោះរ៉ុង និងអ្នកជិះចង់ខ្លះទៀត មកពីក្រុងព្រះសីហនុ បានមកចូលរួម។

លោកឧកញ៉ាបន្តថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលភាគច្រើនបានមកជិះកង់នៅតំបន់កោះរ៉ុង បានបង្ហាញពីភាពសប្បាយរីករាយស្រស់ស្រាយ ចំពោះកីឡាទេសចរណ៍បែបនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កោះរ៉ុង ជាកន្លែងកម្សាន្ត និង ហាត់កីឡា សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កោះរ៉ុងនៅតែជាទីផ្ដល់នូវទេសភាព៕ by camday news

អត្ថបទដែលជាប់ទាក់ទង