Detail Top Banner

រដ្ឋបាលស្រុកព្រៃនប់ឃាត់ខ្លួនបុរសម្នាក់ក្រោយប្រើប្រាស់ហិង្សាទៅលើសមត្ថកិច្ចនិងវាតទីយកដីរបស់ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ ២០២០ វេលាម៉ោង០៤:៣០ នៅក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យជាមួយកងកម្លាំង ប៉េអ៊ឹម ស្រុកព្រៃនប់។
ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ពីការធ្វើរបងនេះចំដីរបស់នរណាទាំងអស់ដែលសម្តែងចេញមកជាចរឹតប្លន់ ព្រមទាំងបានបង្ករឲ្យទៅជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអ៊ឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ តែការចុះអន្តរាគមន៍របស់កងកម្លាំងប៉េអ៊ឹម ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអ៊ឹម ហើយបានប្រើហឹង្សា​មកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោរឃៅ ក្នុងនោះមានប៉េអ៊ឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់និងកាំបិតផ្គាក់។
ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុំ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើប៉េអ៊ឹម បង្កឲ្យរងរបួសដៃធ្ងន់ធ្ងរ។
បើតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស៊ុំ អៀប ហៅ ភាពសាក់ មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់។
ក្រោយមកធ្វើសំណង់នៅចំណុចក្រោយវត្តអូរត្រេះ ប្រហែល១ខែជាង ដោយឈ្មោះ ភឿន បានហៅខ្លួនមកធ្វើសំណង់ មានគ្នា៤នាក់៖
១ ឈ្មោះ ភឿន រី ភេទប្រុស
២ ឈ្មោះ ថា និត ភេទស្រី
៣ ឈ្មោះ សា រឿន ភេទស្រី
៤ ឈ្មោះ សាយ ភេទប្រុស ។
ជនទាំងអស់នេះ ធ្វើការឲ្យឈ្មោះ ថន (ឧកញ្ញ៉ា) ជាអ្នកជួលឲ្យធ្វើរបងថ្ម។
គួរបញ្ជាក់ថា៖ ជនទាំងអស់នេះ កន្លងមកតែតែងបង្កភាព អនាធិបតេយ្យខ្លាំងក្លាបំផុត ដោយមានការដុតកង់ឡាន វៃកំទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ នៃក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង