សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញបេីកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ភ្នំពេញ៖ នៅសាលប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា ថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក បានបេីកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានកំណត់យកថ្ងៃទី១៦ ខែមិថុនាស្អែកនេះ ដើម្បីបន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៤ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល ទុកជាការប្រញាប់។
ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចប្រជុំនោះថា សេចក្តីព្រាងច្បាប់ចំនួន ៤ រួមមាន៖ ទី១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហប្រល័យ ។ by AKP