រកឃេីញករណីជំងឺកូវីដ-១៩ថ្មីចំនួន១នាក់ ជនជាតិខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី

ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មីចំនួន១នាក់ (ជនជាតិខ្មែរត្រលប់មកពីប្រទេសម៉ាឡេស៊ី)
រហូតដល់ម៉ោង ៧:៣០ព្រឹក ថ្ងៃទី ១៨ មិថុនា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី១នាក់ទៀត (ជាករណីនាំចូល) ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៩នាក់ ចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុបចំនួន១២៦នាក់ដដែល និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 29248 ស្មេីនឹង 1761 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115


