លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា ( ក្រុម ១៥៧ )សាខាខេត្តកណ្តាល ឲ្យក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារ នាំយកសម្ភារៈ និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រ

ខេត្តកំពង់ស្ពឺ៖ បើទោះបីជាមិនបានទៅដោយផ្ទាល់ក្តី លោកឧកញ៉ា ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា ( ក្រុម ១៥៧ )សាខាខេត្តកណ្តាល នៅតែចង្អុលបង្ហាញ ឲ្យក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារ នាំយកសម្ភារៈ និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រដែរ។
នៅល្ងាចថ្ងៃចន្ទ័១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ នេះ បានចាត់អោយក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារចលនាយុវជនកម្ពុជា ( ក្រុម ១៥៧ ) នាំយកសម្ភារ និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋឣគ្គីភ័យ ១គ្រួសារ ១-ឈ្មោះ តេន ឣាង ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិចា ឃុំតាសាល ស្រុកឨរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ដោយក្នុងនោះក្នុងមួយគ្រួសារ ទទួលបានដូចខាងក្រោម ៖
– អង្ករ ៥០គីឡូក្រាម
– មី ១កេស
– ត្រីខ ១យួរ
– ទឹកត្រី ១យួរ
– ទឹកស៊ីអីវ ១យួរ
– ប្រេងឆា ១លីត្រ
– អំបិល ១គីឡូក្រាម
– ស្ករស ១គីឡូក្រាម
– ប៊ីចេង ១គីឡូក្រាម
– ថវិកាម្នាក់ៗ បាន ៤០០ ០០០ម៉ឺនរៀល ។



