តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣ នៅលើភ្នំព្រឹកជាប់នឹងព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅលេងកម្សាន្ត

ខេត្តបាត់ដំបង៖ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ៥៣ ដែលស្ថិតនៅលើភ្នំព្រឹក ជាប់នឹងព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងទាក់ទាញពីភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅលេងកម្សាន្ត មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកផ្សេងៗនោះទេ។

តំបន់ទេសចរណ៍នេះ បើយើងធ្វើដំណើរពីស្រុកភ្នំព្រឹក ទៅមានចម្ងាយប្រហែល១០គីឡូម៉ែត្រ តាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅពីខាងឆ្វេងដៃត្រឹមតែ២គីឡូម៉ែត្រតែប៉ុណ្ណោះ ឬយើងក៏អាចធ្វើដំណើរមកតាមស្រុកសំពៅលូនបានដូចគ្នា។



