រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយជាសម្ភារៈបរិក្ខាបំរើឱ្យការការពារ កូវីដ១៩ និង រថយន្តបោសសំអាតថ្នល់ ២គ្រឿងពីមិត្តចិន
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ខែម៨ថុនានេះ បានរៀបចំប្រគល់និងទទួលអំណោយជាសម្ភារៈបរិក្ខាបម្រើឱ្យការការពារនិងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ពីទីក្រុងសម្ព័ន្ធមិត្តនៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ។
ពិធីនេះប្រគល់និងទទួលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នួន ផារ័ត្ន អភិបាលរងជាតំណាងឯកឧត្តមអភិបាលនៃគណអភិបាលរាជធានីភ្នំពេញនិងលោកស្រី ចុង វីនស៊ីន ទីប្រឹក្សាឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្រោយពិធីប្រគល់និងទទូល ឯកឧត្តម នួន ផារ័ត្ន បានប្រាប់ឱ្យដឹងថា អំណោយជាសម្ភារះបរិក្ខាបម្រើឱ្យការពារកូវីដ១៩រួមមាន៖ ទីក្រុងណាននីង ប្រគល់ម៉ាស់វេជ្ជសាស្រ្តចំនួន ៨០០០ម៉ាស់ ទីក្រុងក្វាងចូវ ម៉ាសវេជ្ជសាស្រ្តចំនួន ៥០ ០០០ម៉ាស់ ឧបករណ៍វាស់កំដៅ ១០០គ្រឿង ខេត្ត ហ៊្វូចៀនម៉ាស់ N95 ចំនួន៥០០០ម៉ាស់ ម៉ាស់វេជ្ជសាស្រ្ត ១០ ០០០ម៉ាស់ មូលនិធិស៊ិនជិនអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តការ ម៉ាស់វេជ្ជាសាស្រ្ត ចំនួន៦០ ០០០ម៉ាស់ ស្រោមដៃ ចំនួន១០ ០០០ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ម៉ាស់វេជ្ជសាស្រ្តចំនួន១០០០ម៉ាស់ ទីក្រុងសៀងហៃ ម៉ាស់វេជ្ជសាស្រ្ត ២០ ០០០ម៉ាស់ ម៉ាស់N95 ៣០០០ និងសំលៀកបំពាក់ការពារមេរោគចំនួន៥០០ឈុត។
បន្ថែមពីនេះ ទីក្រុងណាននីង បានផ្តល់រថយន្តបោសសម្អាតថ្នល់ចំនួន ២គ្រឿងក្នុងក្របខណ្ឌជាទីក្រុង ដែលមានទំនាក់ទំនងមិត្តភាពជាមួយរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរង បញ្ជាក់ថា អំណោយទាំងនេះ នឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញយកទៅចាត់ចែងបន្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍បំរើក្នុងរាជធានីភ្នំពេញ និង បំរើសម្រាប់ការការពារកូវីដ១៩ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕