រថយន្តយោធា២៩០គ្រឿងបញ្ជាទិញពីចិន ចែកជូនដល់បណ្តាស្ថាប័ន អង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តយោធាចំនួន ២៩០គ្រឿង ដែលបញ្ជាទិញពីចិន ដើម្បីចែកជូនដល់បណ្តាស្ថាប័ន អង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក។



