ធ្លាប់លឺតែធុរេនកំពត ដល់ឥលូវមានធុរេនបន្ទាយស្រី ចង់ដឹងដល់ហើយ រសជាតិយ៉ាងណាទៅ
ខេត្តសៀមរាប៖ ធ្លាប់លឺតែធុរេនកំពត ដល់ឥលូវមានធុរេនបន្ទាយស្រី ចង់ដឹងដល់ហើយ រសជាតិយ៉ាងណាទៅ ព្រោះជាធុរេនដែលល្បីថាមានរសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ ព្រោះថាដាំនៅតំបន់ជើងភ្នំគូលែន ដែលជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ
បើទោះបីនេះជាឆ្នាំដំបូងដែល ចម្ការ១៧០ដើម ទើបតែប្រមូលផលបានក៏ពិតមែន ប៉ុន្តែរសជាតិឆ្ងាញ់ ក្រអូបមិនចាញ់ធុរេនមកពីតំបន់ដ៏ទៃប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុន្នោះ ដោយសារតែដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំង លោកអភិបាល ឃឹម ហ្វីណុង សង្ឃឹមថា បងប្អូនប្រជាកសិករ នៅក្នុងស្រុកបន្ទាយស្រី ដាំដំនាំហូបផ្លែឱ្យបានច្រើនជាពិសេស ដំណាំថ្មីៗ ដែលមានតម្លៃខ្ពស់ និងទីផ្សារទូលំទូលាយ ដូចជា ធុរេន សាវម៉ាវ ជាដើម។
ជាមួយគ្នានោះដែរ រដ្ឋបាលស្រុកបន្ទាយស្រី ត្រៀមខ្លួនរួចជាស្រេច ក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្កការដៃគូរ សហគមន៌កសិកម្មមួយចំនួនទៀត ដើម្បីចែកជូន កូនឈើ ដើមឈើ ដំណាំហូបផ្លែ និងបង្រៀនពីយុទ្ធសាស្ត្រ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេសផងដែរ។
លោកអភិបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា ស្រុកបន្ទាយស្រី នឹងក្លាយជា ដែនដីកសិទេសចរណ៌ ដ៏គួរឱ្យទាក់ទាញនាពេលអនាគត។ មិនត្រឹមតែប៉ុន្នោះ ចាប់ពីឆ្នាំនេះទៅ លោកសង្ឃឹមថា ស្រុកបន្ទាយស្រីនិងមានផ្លែឈើថ្មីៗ ដើម្បីបងប្អូនភ្ញៀវទេសចរដែលមកកំសាន្តក្នុងស្រុកទេសចរណ៌នៃខេត្តសៀមរាបមួយនេះ។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៌ចំពោះធុរេនធម្មជាតិបន្ទាយស្រី អាចមើលទីតាំងជាក់ស្តែងបានគឺ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ភូមិត្បែងលិច ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទូរសព្ទទំនាក់ទំនង 012268484 (ម្ចាស់ចំការ)៕ ប្រភព ៖ ហ្វេសប៊ុកផ្លូវការលោកអភិបាលស្រុកបន្ទាយស្រី