ឯកឧត្តម អ៊ុក សិទ្ធិជាតិ ចូលរួមជិះកង់ជានិមិត្តរូបដើម្បី អបអរសាទរពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអ្នកជិះកង់ជាង ២០០នាក់ ផ្សេងទៀត បានជិះកង់ជានិមិត្តរូបដើម្បីចូលរួមអបអរសាទរពិធីរំលឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពិធីនេះ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយបានចាប់ផ្តើមចេញដំណើរពីវិមានឈ្នះឈ្នះ ទៅកាន់ខេត្តត្បូងឃ្មុំ។ by AKP(រូបថត៖ យឹម សុវឌ្ឍនា)