ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា កម្ពុជាគឺជាតំបន់ភូមិសាស្រ្តអំណោយផលយ៉ាងធំធេងក្នុងការវិនិយោគពីបរទេស

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាថ្លែងថា កម្ពុជាគឺជាតំបន់ភូមិសាស្រ្តអំណោយផលយ៉ាងធំធេងក្នុងការវិនិយោគពីបរទេស។
ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនរួយហ្វេងធានហ្វូ អុិនវេសមុិន ឯ.ក និងបុត្រសម្ព័ន្ធដទៃទៀតរបស់ក្រុមហ៊ុននេះ ស្ដីពី “ការពិគ្រោះយោបល់និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍពីផ្សារខុម៉ូឌីធីនៅកម្ពុជា”។
ឯកឧត្តមបន្តថា វត្តមានរបស់ទីផ្សារខុម៉ូឌីធី និងទីផ្សារអនាគត ពិតជាមានភាពចាំបាច់ណាស់សម្រាប់ប្រជាកសិករកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដោយទីផ្សារនេះនឹងផ្ដល់ជាច្រកមួយសម្រាប់ប្រជាកសិករកម្ពុជាផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលអាចទទួលបាននូវព័ត៌មានពិតអំពីទីផ្សារ រួមមានតម្រូវការ និងយន្តការនៃការកំណត់ថ្លៃផលិតផលកសិកម្ម ប្រជាកសិករកម្ពុជានឹងក្លាយជាអ្នកកំណត់ថ្លៃផលិតផល ដែលពួកគាត់អាចដឹងអំពីតម្រូវការនិងគុណភាព និងស្តង់ដារនៃផលិតផលនៅក្នុងទីផ្សារ ដែលការណ៍នេះក៏នឹងជួយជម្រុញនូវគុណភាពផលិតផលរបស់កម្ពុជា ក៏ដូចជាយន្តការមួយដែលអាចជួយគាំពារនិងអភិវឌ្ឍន៍វិស័យកសិកម្មក្នុងការកាត់បន្ថយឬលុបបំបាត់ហានិភ័យចំពោះការធ្លាក់ចុះនៃថ្លៃផលិតផលកសិកម្មរបស់កសិករកម្ពុជា ព្រមទាំងអាចលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ។
។