ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ៖ យានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកាបិទឡូហ្គោសញ្ញានគរបាលជាតិ (រាជសីហ៍) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រេីប្រាស់យានយន្តរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយកយានយន្តរបស់អង្គភាពទៅប្រេីប្រាស់ជាលក្ខណ:ឯកជន ឬបម្រេីឲ្យក្រុមគ្រួសារឡេីយ ។
ជាពិសេសឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា យានយន្តដែលពាក់ផ្លាកលេខ ន.ប ដែលមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ត្រូវតែដោះចេញជាបន្ទាន់ បេីមិនដូច្នេះទេនឹងត្រូវមានវិធានការណ៍តាមច្បាប់ ៕












