ថ្ងៃនេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ អ្នកឆ្លង ១៣០នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១២៨នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCយេីង បានធ្វេីតេស្ហចំនួន ៣៣២១១ ស្មេីនឹង ២០១២ ក្នុង១លាននាក់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115