ព្រះអង្គម្ចាស់ក្សត្រី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំ លោកសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យសិល្បៈ វីរសិល្បករ លោកគ្រូ អ្នកគ្រូ និងសិល្បករសិល្បការិនី បានយាង និងអញ្ជើញចូលរួមពិធីសំពះគ្រូដើម្បីបើកការស្រាវជ្រាវចងក្រងឯកសារក្បាច់របាំបុរាណខ្មែរដើម្បីទុកជាកសារជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នាសារមន្ទីរជាតិ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំ ព្រះអង្គម្ចាស់ លោកសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យសិល្បៈ វីរសិល្បករ លោកគ្រូ អ្នកគ្រូ និងសិល្បករសិល្បការិនី បានយាង និងអញ្ជើញចូលរួមពិធីសំពះគ្រូដើម្បីបើកការស្រាវជ្រាវចងក្រងឯកសារក្បាច់របាំបុរាណខ្មែរដើម្បីទុកជាកសារជាតិដើម្បីប្រើប្រាស់សម្រាប់ការបង្រៀន។
ពិធីសំពះគ្រូ គឺជាពិធីមួយដែលសិល្បករសិល្បការិនីតែងតែប្រារព្ធរៀងរាល់ព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីរំឮកនឹកដល់គុណូបការគុណដ៏ថ្លៃថ្លាដល់ បុព្វបុរស លោកគ្រូ អ្នកគ្រូនិងសុំការខមាទោសដោយការខុសឆ្គងផ្សេងៗ។











