ក្រុមការងារអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំលេីកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់នៃអន្តរ សភាអាស៊ាន

ក្រុមការងារអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំលេីកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់នៃអន្តរ សភាអាស៊ានស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន
ភ្នំពេញ៖ ថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ត្រូវនឹងថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនិងជាប្រធានអាស៊ូដ បានដឹកនាំមន្ត្រីក្រុមការងារអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំលេីកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់នៃអន្តរ សភាអាស៊ានស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន នៅវិមានរដ្ឋសភាកម្ពុជា។
កិច្ចប្រជុំមានគោលបំណងសំខាន់ដូចជា ៖
១. ការផ្លាស់ប្តូរព័ត៍មាននិងការពិនិត្យតាមដានសកម្មភាព និងប្រសិទ្ធភាពនៃការងារអនុវត្តច្បាប់គ្រឿងញៀននៅក្នុងរដ្ឋសមាជិកនៃអន្តរសភាអាស៊ាន។
២. ការតាមដានលេីគោលនយោបាយនិងការអនុវត្តកម្មវិធីកាត់បន្ថយគ្រឿងញៀនដេីម្បីឈានទៅសម្រេចបាន នូវឆន្ទះរួមគឺសហគមន៍អាស៊ានគ្មានគ្រឿងញៀននៅក្នុងរដ្ឋសមាជិកនៃអន្តរសភាអាស៊ាន៕




