អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំត្រួតពិនិត្យ វាយតម្លៃ លើកទឹកចិត្តជូនមន្ត្រីសកម្ម និងមានសមត្ថភាព

រសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ លើកទឹកចិត្តជូនមន្ត្រីសកម្ម មានសមត្ថភាព ដែលបានខិតខំបម្រើការងារជូនអង្គភាពកន្លងមក និងបន្តដឹកនាំវិភាគមុខងារ ក្របខណ្ឌ ចំនួនមន្ត្រីដែលជាតម្រូវការសម្រាប់បម្រើការងារក្នុងអគ្គាធិការដ្ឋាន ដើម្បីឱ្យសមមូលទៅនឹងទំហំការងារ ព្រមទាំងរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គាធិការដ្ឋាន ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅបន្ទប់ប្រជុំរបស់ឯកឧត្តមផ្ទាល់ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង និងប្រធាននាយកដ្ឋាន៕ ប្រភព៖ អគ្គាធិការដ្ឋាន






