ឯកឧត្តមរដ្ឋមន្ត្រីក្រសូងយុត្តិធម៌ រួមទាំងសហការីជាថ្នាក់ដឹកនាំក្រសួង បើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគំរូលិខិតរដ្ឋបាលសម្រាប់ប្រើប្រាស់ផ្ទៃក្នុង

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមនឹងថ្នាក់ដឹកនាំក្រសួងបានប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគំរូលិខិតរដ្ឋបាលសម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងយុត្តិធម៌ ។








