អាជ្ញាធររាជធានីគ្រោងធ្វើរបងថ្មនិងរៀបការ៉ូឡាតាមបណ្តាយចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីស្ថានីយ៍ប្រេងតូតាល់ដល់ស្តុបវត្តនាគវ័ន្ត
ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡានេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យកាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២ខែកក្កដាឆ្នាំ២០២០ នេះឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីនេះ នឹងបានសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើងដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះរដ្ឋបាលរាជធានីនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ផ្លូវថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែមហាវិថីសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភ័ណភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពហមាវិថីខាងលើនោះគេមើលឃើញបងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញទឹកចិត្តស្រលាញ់ រាប់អាន យ៉ាងខ្លាំងចំពោះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើផងដែរ ។
បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយលោកអភិបាលរាជធានីបានបញ្ជាក់ឲ្យដឹងថា៖ គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើ ជាពីរដំណាក់កាលដោយដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញ
ស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រមានកម្ពស់២ម៉ែត្រ តំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ ៕