ហុងកុងចាប់ខ្លួនក្រុមអ្នកតវ៉ាជិត៤០០នាក់ ក្រោមការអនុវត្តច្បាប់សន្តិសុខជាតិថ្មីថ្មោង
មនុស្សរាប់ពាន់នាក់បានជួបជុំគ្នាតវ៉ាប្រឆាំងនឹងការចូលជាធរមាននូវច្បាប់សន្តិសុខថ្មីរបស់ចិនដីគោក ដែលពលរដ្ឋហុងកុងបានហៅច្បាប់នោះថាជារនាំងបិទសិទ្ធសេរីភាព និងការបញ្ចេញមតិរបស់ខ្លួន។
នៅក្នុងការបង្ក្រាបដែលមានដូចជាការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ម្សៅគីមី និងទឹកបំបែកហ្វូងក្រុមអ្នកតវ៉ានៅទីក្រុងហុងកុង ប៉ូលិសបានឃាត់ខ្លួនមនុស្សសរុប៣៧០នាក់ ក្នុងនោះមាន១០នាក់ (ប្រុស៦ និងស្រី៤នាក់) ត្រូវចោទប្រកាន់ពីបទរំលោភច្បាប់សន្តិសុខថ្មី។
ក្រុមអ្នកតវ៉ាដែលត្រូវបានឃាត់ខ្លួននៅក្រោមច្បាប់ថ្មីនេះ មានដូចជាអ្នកដែលកាន់ទង់ឯករាជ្យហុងកុង និងអ្នកទាំងឡាយណាដែលកាន់បដាទាមទារហុងកុងទាមទារឯករាជ្យផ្ដាច់ចេញពីចិនដីគោក។
ប៉ូលិស និងអ្នកតវ៉ាជាច្រើនបានរងរបួសក្នុងការប៉ះទង្គិចគ្នា ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់នៅឡើយទេ៕ ប្រភព៖ Chinadaily