សហគមន៍តំបន់កាពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃ គូលេនព្រហ្មទេព អាចរកចំណូលបានពីរដូវកាលនៃផ្សិតមិនតិចជាង១០ម៉ឺនដុល្លារ

ខេត្តព្រះវិហារ អាចរកចំណូលបានពីរដូវកាលនៃផ្សិតមិនតិចជាង១០ម៉ឺនដុល្លារ
នេះបើតាមការសរសេររៀបរាប់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបរាប់នៅលើផេករបស់ខ្លួន កាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០។
តាមកំណត់ត្រា របស់អ្នកប្រមូលទិញក្នុងសហគមន៍ គិតចាពពីថ្ងៃទី20 ខែឧសភា ដល់ថ្ងៃទី13 ខែមិថុនា ឆ្នាំ២០២០ នេះ ការប្រម៉ូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារប្រមូលបានប្រមាណ133គក្រ លក់បានប្រាក់ជាមធ្យម 399 0000រៀល គឺជិត $1000។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា បើគិតជាចំណូលរួមក្នុងសហគមន៍ ប្រហែល 11មឺនដុល្លារ។
គួររំលឹកថា ផ្សិតប៉ក់ជាផ្សិត ដែលមានរាងមូលតូចៗ តែងដុះនៅក្នុងព្រៃ តំបន់ដីខ្សាច់សើម ពិសេសនៅក្រោមដើមឈើធំៗ ឬ ក្រោមឈើងាប់ ពុកផុយ ដោយយើងគ្រាន់តែយកស្លាបព្រាបាយ ឬឧបករណ៍ផ្សេងៗ កាយដី ឬឆូតៗដី ដើម្បីរកវា ដែលដុះចាប់ពីខែឧសភា រហូតដល់ខែសីហា នៅក្នុងរដូវវស្សា៕


