ថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ
រហូតដល់ម៉ោង ០៩:០០ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ មាន ១៤១នាក់ដដែល ហើយជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៣១នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៣៩០៩៨ ស្មេីនឹង ២៣៥៥ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115