កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់ផ្ទះទេវតាចំនួន ៣ខ្នងជាបន្តទៀតជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពិអាជ្ញាភូមិឃុំផងដែរ។

ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកជំទាវបានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។

១-ផ្ទះលេខ២៨០ ប្រគល់ជូនលោកយាយ សំ សារិន អាយុ៦៩ឆ្នាំ រស់នៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២-ផ្ទះលេខ២៨១ ប្រគល់ជូនលោកយាយ សុិន សំអាន អាយុ៦៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំចន្ទ្រា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៣-ផ្ទះលេខ២៧៨ ប្រគល់ជូនលោកយាយ មិល ហុិន អាយុ៧៤ឆ្នាំ រស់នៅភូមិត្រោក ឃុំខ្សែត ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

លោកយាយ លោកតា ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយផ្តល់ជូនរួមមាន៖ សម្ភារសិក្សា នំកញ្ចប់ សំលៀកបំពាក់ ជែលលាងដៃ សាប៊ូលាងដៃ រទេះជនពិការចំនួន០២ និងថវិកាមួយចំនួន៕







