ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន៖​ ប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវព័ត៌មានមិនពិតតាមរយៈការផ្សព្វផ្សាយណាមួយវានាំមកនូវមហន្តរាយស្មារតីទទួលខុសត្រូវនិងធ្វើឲ្យយើងបាត់បង់នូវឱកាសទទួលបានព័ត៌មានពិត

ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរបង្ហោះក្នុងបណ្តាញសង្គមដែលមានន័យទាំងស្រុងថា “សូមបញ្ជាក់ថាៈ ការដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវព័ត៌មានមិនពិតតាមរយៈការផ្សព្វផ្សាយណាមួយវានាំមកនូវមហន្តរាយស្មារតីទទួលខុសត្រូវនិងធ្វើឲ្យយើងបាត់បង់នូវឱកាសទទួលបានព័ត៌មានពិត ។ ដូច្នេះអ្នកផ្សព្វផ្សាយរឺអ្នកផ្តល់ព័ត៌មានគ្រប់រូភាពត្រូវតែឈរលើភាពត្រឹមត្រូវ និងច្បាស់លាស់ប្រាកដប្រជាជាមួយការទទួលខុសត្រូវខ្ពស់ មិនត្រូវបំភ្លើសបំភ្លៃ បំភាន់ ការពិតឡើយ។”
អ្វីដែលឯកឧត្ដមបានគិតគឺ ព្រួយបារម្ភអំពីស្ថាប័នសារព័ត៌មានមួយចំនួនដែលសរសេរមិនបានគិតពីប្រភពច្បាស់លាស់ ហើយធ្វើឲ្យកិត្តិយសស្ថាប័នសារព័ត៌មានធ្លាក់ចុះ ក៏ព្រោះតែស្រលាញ់ដោយលំអៀង ក្បត់ភាពស្មោះត្រង់ ក៏ព្រោះតែចំណូលងងឹត ធ្វើឲ្យមានការលក់នូវឧត្តមមគតិ ។
ដូច្នេះហើយ ឯកឧត្តម សំណូមពរឲ្យអ្នកផ្សព្វផ្សាយ រឺអ្នកផ្តល់ព័ត៌មានគ្រប់រូភាព ត្រូវតែឈរលើភាពត្រឹមត្រូវ និងច្បាស់លាស់ប្រាកដប្រជាជាមួយការទទួលខុសត្រូវខ្ពស់ មិនត្រូវបំភ្លើសបំភ្លៃ បំភាន់ ការពិតឡើយ ហើយព័ត៌មានពិត និងធ្វើឲ្យប្រជាពលរដ្ឋទទួលបានគឺដូចជាការជួយផ្តល់ដំណឹងទៅលើល្អក្នុងការជួយជ្រោមជ្រែងក្រសួងព័ត៌មាន និងវិស័យព័ត៌មានកម្ពុជា ឲ្យមានភាពរឹងមាំផងដែរ។ by Patom Press
អត្ថបទដែលជាប់ទាក់ទង