ប្រសើរខ្លាំងណាស់ ! មកដល់ថ្ងៃនេះ កម្ពុជាយេីងនៅពុំទាន់រកឃេីញករណីជំងឺកូវីដ-១៩ថ្មី
រហូតដល់ម៉ោង ០៨:០០ព្រឹក ថ្ងៃទី៨ កក្កដា ២០២០ ក្រសួងសុខាភិបាលនៃកម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ នៅតែ ១៤១នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៣១នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងប្រទេសជាច្រើននៅលើពិភពលោកយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ ហើយយេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCយេីងបានធ្វេីតេស្តចំនួន ៤១៧៣៣នាក់ ស្មេីនឹង ២៥១៤នាក់ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។