ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារទប់ស្តាត់ និងវិធានការរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ-១៩

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារទប់ស្តាត់ និងវិធានការរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវិដ-១៩ ។


ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥គ្រួសារនៅឃុំព្រៃគ្រី ស្រុកជលគិរី ។

តាមការគ្រោងទុកក្រុមការងារនេះនឹងបន្តចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១២០ គ្រួសារទៀតនៅក្នុងឃុំជលសា ឃុំពាមឆ្កោក ឃុំកំពង់អុស និងឃុំកោះថ្កូវ នៃស្រុកជលគិរីក្នុងខែកក្កដា ឆ្នាំ២០២០ ៕

