កាន់តែប្រសើរឡើងហើយ កម្ពុជាយើងថ្ងៃនេះ ពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ

បើយោងតាមប្រភពពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតមកដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ គឺ ១៤១នាក់ដដែល ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់ ជាសះស្បេីយគ្មាន ចំនួនជាសះស្បេីយសរុបចំនួន១៣១នាក់ និងស្លាប់គ្មាន ។

យើងដឹងហើយថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ ដែលកាន់តែសំខាន់ទៅទៀតនោះ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយនិងសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យេីងបានធ្វេីតេស្តចំនួន ៤២៣១៤ ស្មេីនឹង ២៥៤៩ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
