ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិ ដីធ្លីទុកទំនេរចោលសុំមេត្តាយកប្រាក់មកអភិវឌ្ឍន៍ដីនេះ ដើម្បីជួយបង្កើតការងារបន្ថែមទៀតឲ្យបានដល់ប្រជាពលរដ្ឋយើងបានការងារធ្វើ
ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី ក្នុងពេលចុះមកពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ ដើម្បីជម្រុញលើគ្រប់វិស័យឲ្យឆាប់ហើយរួចរាល់ជាស្ថាពរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យជួយបង្កើតការងារឲ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅក្នុងឱកាសដែលប្រទេសជាតិយើងក៏ដូចជាពិភពលោកទាំងមូល កំពុងតែទទួលរងនូវជម្ងឺឆ្លងកូរូណាកូវិត១៩ ដ៏មហាប្រលៃនេះ ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិ ដីធ្លីទុកទំនេរចោលសុំមេត្តាយកប្រាក់មកអភិវឌ្ឍន៍ដីនេះ ដើម្បីជួយបង្កើតការងារបន្ថែមទៀតឲ្យបានដល់ប្រជាពលរដ្ឋយើងបានការងារធ្វើ តែបើមិនធ្វើអីទេសុំមេត្តាកុំទៅដើរករឿង នាំឲ្យរំខានដល់អ្នកដែលកំពុងតែអភិវឌ្ឍន៍ ជាធម្មតាអ្នកធ្វើតែងតែមានកំហុស តិចឬច្រើនមិនខានឡើយ ។
បន្ទាប់ពីបានចុះទៅពិនិត្យមើលរោងចក្រកែច្នៃផ្លែដូងប្រេង ដែលមានកម្លាំងផលិតបាន ៤៥តោនក្នុងមួយម៉ោង ចំការដូងប្រេងនេះមានទីតាំងស្ថិតនៅនៅក្នុងខេត្តព្រះសីហនុ ចាប់ ផ្តើមបណ្តុះកូនដាំដំបូងកាលពីឆ្នាំ១៩៩៦ជាបន្តបន្ទាប់ដាំប្រមាណជាងពីរម៉ឺនហិកតា កាលពីឆ្នាំ២០០០ ឯកឧត្តមបណ្ឌិត បានសងសង់រោងចក្រកែច្នៃទី១ ដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង នៅក្នុងឆ្នាំ២០១៥ ហើយ ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី ក៏បានសាងសង់រោងចក្រកែច្នៃថ្មីមួយទៀតដែលមានកម្លាំងផលិត៤៥តោនក្នុងមួយម៉ោង នៅពេលមានវិបត្តិកូរូណានេះក្រុមហ៊ុនមិនបានបញ្ឈប់បុគ្គលិក កម្មករទេ ថែមទាំងបានបង្កើនការថែទាំដាក់ជីប្រមូលផលជាធម្មតា បើតាមការព្យាករណ៍ឆ្នាំ២០២០នេះ រោងចក្ររបស់ ឯកឧត្តមបណ្ឌិត អាចទទួលផលបានតែ 270.000Tonទេ តែបើតាមពិនិត្យមើលកំណើនផលផ្លែដូងអាចកើនឡើងរហូតដល់ 300.000Tonតែជាអកុសលរោងចក្រកែច្នៃទាំងពីរនេះមិនអាច ទទួលយកទៅកែច្នៃបានគ្រប់ចំនួននោះទេធ្វើឲ្យផលផ្លែដូងប្រេងនៅសល់លើទីលាន ប្រមាណជាជាង5.000Tonរលួយស្អុយចោលខាតបង់ថវិការយ៉ាងធ្ងន់ធ្ងរ បើតាមការឲ្យដឹងក្រៅផ្លូវការមកថាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃមានការថយចុះផលផ្លែដូងគួអោយកត់សំគាល់ រីឯចំណែកព្រះរាជាណាចក្រកម្ពុជាយើងវិញបែរទៅជាមានកំណើនផលផ្លែដូងប្រេងទៅវិញ ៕ by PATOM PRESS