ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីបំពាក់ឋានន្តរស័ក្តិនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គលេខាធិការរង ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន និងមន្រ្តីនគរបាលជាតិជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា នាយនគរបាលជាតិចំនួន ២រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក, នាយនគរបាលជាតិចំនួន ៩រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ នាយនគរបាលជាតិចំនួន១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី, និងនាយនគរបាលជាតិចំនួន ១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាវរសេនីយ៍ឯក៕ កញ្ញាដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា















