ប្រធានគណៈកម្មាការកាកបាទក្រហមខេត្តកណ្តាល ទទួលថវិកាពីសប្បុរសជនចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ខេត្តកណ្តាល៖ រសៀលថ្ងៃ០៩ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃកណះអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងទទួលអំណោយជាថវិកាសប្បុរសធម៌ពីសប្បុរសជន ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទសន្តិភាពនិងកាកបាទក្រហមកម្ពុជានៅទីស្នាក់ការសាខាខេត្តកណ្តាល ។

ថវិកាដែលសប្បុរសជនបានឧបត្ថម្ភជូនដល់សាខានាល្ងាចនេះរួមមាន៖
១-លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page Sivmey Online shop ដែលចែកចាយផលិតផលថែរក្សាសម្ផស្ស ម៉ាក Ei Ei បានឧបត្ថម្ភ 30.000ដុល្លារ (បីម៉ឺនដុល្លារ) ។
២-លោកវេជ្ជបណ្ឌិត សាន អៀងសេង និងភរិយា ឧបត្ថម្ភថវិកា 5.000ដុល្លា (ប្រាំពាន់ដុល្លារ) ។
៣-លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ឧបត្ថម្ភថវិកា 7777ដុល្លារ (ប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លារ) ។
៤-លោក ជា សារិទ្ធ ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល ឧបត្ថម្ភថវិកា 5.500ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារ) ។
៥-លោក វ៉ន ប៊ុនស៊ីម និងភរិយា ឧបត្ថម្ភថវិកា 500ដុល្លារ (ប្រាំរយដុល្លារ) ។
៦-ក្រុមហ៊ុន សមានា ភីភី ឯ.ក ឧបត្ថម្ភថវិកា 500ដុល្លារ (ប្រាំរយដុល្លារ) ។
ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខា និងសូមសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះបម្រើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕




