ឯកឧត្តម សៅ សុភាព ចុះពិនិត្យគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន រួមជាមួយប្រតិភូក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បត៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានចុះពិនិត្យមើលគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ របស់ក្រុមហ៊ុនCAM-AG IMPORT EXPORT CO.,LTD នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាន បានផ្តោតជាសំខាន់ លើបច្ចុប្បន្នភាពនៃសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ និងកិច្ចសហការលើការគ្រប់គ្រងធនធានធម្មជាតិដីក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តឱ្យគម្រោងបន្តពង្រឹងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់អភិរក្សរបស់គម្រោង ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ធម្មជាតិ និងការអភិរឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំផងដែរដល់មន្រ្តីឧទ្យានុរក្សពង្រឹងស្មារតី និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្មុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេពគ្របដណ្តប់លើផ្ទៃដី ៤០២ ៥០០ហិកតា ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យនិងសៀមរាប៕









