រថយន្តបុករឺម៉កមួយទំហឹង ក្រឡាប់ផ្ងារជេីងរងរបួសទាំងអស់គ្នា នៅខណ្ឌច្បារអំពៅ

គ្រោះថ្នាក់ចរាចរណ៍រវាងឡាននិងរឺម៉ក់បណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរនិងរបួសធ្ងន់មនុស្សចំនួនពីរនាក់ ហេតុការណ៍បានកើតឡើងនាម៉ោងជាង៤ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

ចំណែកជនរងគ្រោះត្រូវសមត្តកិច្ចនគរបាលហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ៕





