លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំលើកទី៤

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការស្រាវជ្រាវ និងចងក្រងឯកសារ ពាក់ព័ន្ធនឹងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ។
នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងចងក្រងឯកសារ ពាក់ព័ន្ធនឹងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់ស្រាវជ្រាវ និងចងក្រងឯកសារ ពាក់ព័ន្ធនឹងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់ក្រុមការងារ ទាំងក្រុមការងារឯកទេស តួនាង ឯកទេសតួនាយរោង ឯកទេសតួយក្ស និងឯកទេសតួស្វា។
គោលបំណងនៃការរៀបចំស្រាវជ្រាវចងក្រងនេះ គឺដើម្បីរៀបចំជាឯកសារគោលរបស់ជាតិ សម្រាប់កូនចៅជំនាន់ក្រោយ បន្តទុកដាក់ថែរក្សា និងសិក្សារៀនសូត្រ។
គួរបញ្ជាក់ជូនថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី៕










