អបអរសាទរ ថ្ងៃនេះមានអ្នកជម្ងឺ២នាក់ចេញពីមណ្ឌលសុខភាពចាក់អង្រែ ជាសះស្បើយពីជម្ងឺកូវិដ១៩
មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី និងមានករណីអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ បានព្យាបាលជាសះស្បេីយ និងបានចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។
ថ្ងៃនេះជាសះស្បេីយ២នាក់ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មីទេ រហូតដល់ម៉ោង ៧:៣០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ គឺ១៤១នាក់ដដែល និងជាសះស្បេីយចំនួន ២នាក់ ជនជាតិខ្មែរ ចំនួនសំរាកនៅពេទ្យនៅសល់ ៨នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៣៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៤៤២៩៣ ស្មេីនឹង ២៦៦៨ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115