ថ្ងៃនេះយេីងរកឃេីញបងប្អូនខ្មែរមកពីអារាប់ ៩នាក់ទៀតមានជំងឺកូវីដ-១៩ថ្មី

មានករណីវិជ្ជមានចំនួន ៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ម៉ោង៨:៣០ព្រឹក យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី៩នាក់ទៀត (ជាករណីនាំចូល ពួកគាត់ជនជាតិខ្មែរធ្វេីដំណេីរពីប្រទេសអារ៉ាប់ហោះហេីរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ព្រោះពួកគាត់ជិះយន្តហោះជាមួយអ្នកវិជ្ជមានមកពីអារ៉ាប់ ១៥នាក់មុន ដូច្នេះជេីងយន្តហោះពីអារ៉ាប់កេីនដល់២៤នាក់)ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៌។

ចំនួនសរុបកូវីដ-១៩ កេីន ១៦៥នាក់ និងជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យកេីន៣២នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៣៣នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៤៦៨៦១ ស្មេីនឹង ២៨២២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕

