គូបាជាប្រទេសទី៤ ដែលបានមកដាក់ទូតនៅកម្ពុជា បន្ទាប់ពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩

ភ្នំពេញ៖ លោកជំទាវកិត្តិស្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកជំទាវ លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios) ឯកអគ្គរដ្ឋទូតគូបាប្រចាំនៅកម្ពុជាចូលជួបសំដែងការគួរសម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយលោកជំទាវបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគូបា តាមរយៈនៃជំនួបនេះថា៖ កម្ពុជាមិនអាចបំភ្លេចបានទេនូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតៈព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ជាពិសេសទៅទៀត នៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលកម្ពុជាទើបតែបានរួចផុតពីរបបប្រល័យពូជាសាសន៍ ប៉ុលពត រដ្ឋាភិបាលគូបាក៏បានបញ្ជូនមន្ត្រីការទូតមកកាន់កម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៩ ។

លោកកិត្តិសង្គហបណ្ឌិត បានបន្តថា នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបា បានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ម៉ែន សំអន បានចាត់ទុកប្រជាជនគូបា និងរដ្ឋាភិបាលគូបាន ជាមិត្តដ៏ល្អដែលបានជួយស្តារប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន នេះ។
ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូតគូបា ប្រចាំកម្ពុជា បានរំលឹកថា គូបាក៏ជាប្រធ្លាប់ទទួលរងការហ៊ុំព័ទ្ធសេដ្ឋកិច្ចដូចកម្ពុជាដែរ តែយើងខិតងើបផុតពីកត្តាទាំងអស់នេះបានដោយជោគជ័យ បើទោះជាយ៉ាងណាក៏ដោយ លោកជំទាវឯកអគ្គរដ្ឋទូតបានយល់ឃើញថា កម្ពុជាខុសពីគូបា ព្រោះកម្ពុជា ជាប្រទេសដែលងើបចេញចំណុចសូន្យ ហើយបានដឹកនាំទេសចេញពីបាតដៃទទេ រហូតដល់មានការរីកចំរើនដែលនឹកស្មានមិនដល់នាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៅទៀតនោះ ក្នុងគ្រាដែលពិភពលោកកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងីកូវីដ-១៩ កម្ពុជាមិនមានអ្នកកើត មិនមានការរីករាលដាលច្រើន និងមិនមានអ្នកស្លាប់ រីឯជំងឺដែលកើតឡើងគឺជាការហូរចូលពីប្រទេសក្រៅតែប៉ុណ្ណោះ ។
លោកជំទាវ ម៉ែន សំអន បានអរគុណចំពោះចំណាប់អារម្មណ៍របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនទ្រទ្រង់ជីវភាពរបស់ប្រជាជនខ្វះខាតដោយរងផលប៉ះពាល់ដោយសារកូវីដ-១៩ តាមរយៈនៃការចុះធ្វើ អត្តសញ្ញាណ្ណកម្មក្រីក្រដោយគណៈកម្មការវាយតំលៃ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន និងផ្តល់ជូនបណ្ណសមធម៌ ដើម្បីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល រហូតដល់ចប់កូវីដ រីឯកម្មករ ក៏ទទួលថវិការឧបត្ថម្ភពីរារដ្ឋាភិបាល រួមជាមួយនិយោជកផងដែរ ។
ចុងបញ្ចប់លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរឲ្យដំណើរបេសកកម្មការទូតរបស់លោកជំទាវ ទទួលបានជោគជ័យ នឹងពង្រឹងបាននូវកិច្ចសហប្រតិបត្តិថ្មីបន្ថែមទៀត តាមរយៈនេះដែរ សុំឲ្យខាងគូបាចូលរួមលើកកំពស់ដល់នារីកម្ពុជា ហើយប្រសិនបើមានឱកាស លោកជំទាវ ឧបនាយករដ្ឋមន្ត្រី សូមអញ្ជើញ លោកជំទាវអគ្គរដ្ឋទូតទៅធ្វើទស្សនកិច្ចនៅតាមសហគមន៍នាខេត្តមួយចំនួនផងដែរ ៕





