រកឃេីញវិជ្ជមាន​១ករណីទៀតហេីយ​ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត

រហូតដល់ម៉ោង​ ៨:៣០ព្រឹក​ ថ្ងៃទី​១៦ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​១នាក់​ទៀត ជាករណីនាំចូល​ គាត់ជនជាតិខ្មែរធ្វេីដំណេីរពីប្រទេសអារ៉ាប់ហោះហេីរឆ្លងកាត់ប្រទេសម៉ាឡេស៊ី​ ក្រោយពី​ធ្វេីតេស្តជាលេីកទី៣ក្នុងចំណោមអ្នកអវិជ្ជមាន ព្រោះគាត់ជិះយន្តហោះជាមួយអ្នកវិជ្ជមានមកពីអារ៉ាប់​ ២៤​នាក់មុន ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន១៦៦នាក់ និងជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យ​កេី​ន​ ៣៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៣៣នាក់​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ សូមបញ្ជាក់​ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៤៨៤៣៥ ស្មេីនឹង​ ២៩១៧ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង