សមត្ថកិច្ចចំរុះបានចុះឆែកឆែផ្លូវ១កន្លែងរកឃើញឆ្អឹងមាន់ ប្រហិតស្មើរនឹង ៧៤៨គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ នគរបាលប៉ុស្តិ៍នសង្កាត់ប៉ោយប៉ែត សហការជាកំលាំងនគរបាលព្រហ្មទណ្ឌ កំលាំងការិយាល័យសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យសេដ្ឋកិច្ចបានធ្វើការចុះឆែកឆេរ ផ្លូវលួចផ្ទុកទំនិញញក្លាស្សេខូចគុណភាពមានឆ្អឹងមាន់ ប្រហិត មួយកន្លែងនៅជិតផ្សារត្រីក្បែរវិហារចាម ស្ថិតក្នុងភូមិបាលិលេយ្យ ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឹបអូសបាន ប្រហិត ២៩៦គីឡូ ឆ្អឹងមាន់ ៤៥២គីឡូសរុប ស្មើ ៧៤៨គីឡូ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ សមត្ថកិច្ចចំរុះបានឲ្យដឹងថាការបង្ក្រាបឆ្អឹងមាន់និងហិតនេះម្ចាស់មាន១ឈ្មោះ ឈន់ ឈាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ រុន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងធ្វើបាស់ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣មានឈ្មោះ ឆុន វ៉ាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចចំរុះបានឆែកឆេបានរកឃើញឆ្អឹងមាន់ ៤៥២គីឡូ ប្រហិត ២៩៦គីឡូសរុប ស្មើ ៧៤៨គីឡូ
សមត្ថកិច្ចចំរុះបានបញ្ជាក់ឲ្យដឹងទៀតថា សំភារៈនិងវត្ថុតាង ខាងលើដែលរឹបអូសពីឈ្មួញបានក្រោយពីធ្វើកំណត់ហេតុរួចខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕













