ផ្ដល់ការងារជាង៣ពាន់កន្លែង សម្រាប់រោងចក្រផលិតស្បែកជើង នៅកំពង់ចាម ដែលមានទុនវិនិយោគជាង១០លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ ដែលមានទុនវិនិយោគជាង១០លានដុល្លារ ។

ក្រុមហ៊ុនខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១០,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៧៩កន្លែង​ជូនដល់ណលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង