ដំណឹងល្អដល់ម្ចាស់យានយន្តអត់ពន្ធ និងគ្មានស្លាកលេខ នៅខេត្តកំពត
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ លោកស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារៈផ្សេងៗ សូមប្រញាប់ទៅធ្វើស្លាកលេខ ជាបន្ទាន់ បើមិនមានស្លាកលេខ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លើផ្លូវសាធារណៈនោះឡើយ ។
ក្នុងករណីសមត្ថកិច្ចពិនិត្យឃើញរថយន្តគ្មានពន្ធនោះ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងចាប់ឃាត់ទុក ហើយបញ្ជូនទៅសមត្ថកិច្ចគយដើម្បីបន្តនីតិវិធី ដើម្បីបង់ពន្ធ ។
នេះចាត់ទុកជាការជូនដំណឹងដល់ម្ចាស់យាន្តយន្តទាំងអស់ឲ្យបានជ្រាប មុនពេលសមត្ថកិច្ចចុះធ្វើការបង្ក្រាប ៕