សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នៅតែបន្តចែកអំណោយជូនពលរដ្ឋក្រីក្រ
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ធន់ គ្រី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានបន្តរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុប៥៣គ្រួសារ មកពីរឃុំចំនួន៦ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលពិធីនេះរៀបចំឡើងនៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្នួល។
មានមតិសំណេះសំណាលនាពេលនោះឯ.ឧ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីរសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្តិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកាបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ រើសអើងវណ្ណះ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។លើសពីរនេះទៀតឯ.ឧ ក៏បានផ្តាំផ្ញើរឲ្យបងប្អូនមានការប្រុងប្រយត្ន័ នៅពេលភ្លៀង ផ្គរ ត្រូវបិទទូរសព្ទ័ បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្តិភាពជ្រក ចំពោះការបើកបរត្រូវមានកាប្រុងប្រយត្ន័ជាប់ជានិច្ច។
អំណោយដែលបានចែកជូននៅពេលនោះក្នុងមួយគ្រួសារទទួលបាម÷អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង .អាវយឺត៤ សាប៊ូ១ដុំ និងថវិការ ២០.០០០រៀល។
ជាចុងក្រោយ ឯ.ឧ ក៏បានជំរាបពីរការីករាលដាលនៃជំងឺកូវីដ ១៩ ដោយបានអោយបងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុក្ខដាក់គិតគូរជានិច្ចពីរសុខភាពអនាម័យ និងសុវត្តិភាពផ្ទាល់ខ្លួន តាមរយះ ការចូលរួមអនុវត្ត វិធានការការពារ និងរក្សាអនាម័យ៕