បែងចែកអាវពោងទឹកចំនួន ៣០០អាវ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់គ្រាអាសន្ននៅតាមសហគមន៍

ខេត្តបន្ទាយមានជ័យ៖ អាវពោងទឹករបស់កាកបាទក្រហមកម្ពុជាចំនួន ៣០០អាវ បានធ្វេីការបែងចែកសម្រាប់ អន្តរាគមន៍សង្គ្រោះបន្ទាន់គ្រាអាសន្ននៅតាមសហគមន៍ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លី សារី អនុប្រធានអចិន្ត្រៃយ៍(ប្រចាំការ)កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជេីញប្រគល់អំណោយនោះ ដោយបែងចែកដល់ ៖
១- នគរបាលខេត្ត ៥០អាវ
២-តំបន់ប្រតិបត្តិការសឹករងខេត្ត ៥០អាវ ។
៣-កងរាជអាវុធហត្ថខេត្ត ៥០អាវ ។
៤-បែងចែកដល់១២ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុងទាំង៩ ដោយបាន១០អាវ/១ស្រុក.ក្រុង និងនៅសល់ទុកនៅសាខាកាកបាទក្រហមកម្ពជាខេត្ត ៦០អាវ ។
លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉់ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរសជនដែលបានផ្តល់អាវពោងទឹកដែលមានគុណភាពល្អទាំងនេះ ហើយលោកបានណែនាំឲ្យគោលដៅដែលទទួលយកត្រូវប្រើប្រាស់ឲ្យចំគោលបំណង បានលទ្ធផលល្អនិងមានប្រសិទ្ធិភាពខ្ពស់ ៕




















