ថ្មីច្រើនណាស់ ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៦នាក់ និងមានអ្នកព្យាបាលជាសះស្បេីយចំនួន ៤នាក់ លេីអ្នកដំណេីរវិលត្រឡប់មកពីរុស្សី និងអេហ្ស៊ីប
រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ លេីអ្នកដំណេីរវិលត្រឡប់មកពីរុស្សី និងអេហ្ស៊ីប ចំនួន ២៦នាក់ និងមានអ្នកព្យាបាលជាសះស្បេីយចំនួន ៤នាក់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ២៦នាក់ និងជាសះស្បេីយ ៤នាក់ រហូតដល់ម៉ោង ៩:០០ ព្រឹក ថ្ងៃទី២១ កក្កដា ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជាយេីង រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀត ដែលជាករណីនាំចូល ជនជាតិខ្មែរទាំងអស់ ត្រលប់មកពីប្រទេសរុស្ស៊ី ២១នាក់ និងប្រទេសអេស្ស៊ីប ៥នាក់ ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន ១៩៧នាក់ ជាសះស្បេីយ ៤នាក់ ចំនួនសំរាកនៅពេទ្យ ៥៧នាក់ ចំនួនជាសះស្បេីយសរុបចំនួន ១៤០នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ជូនថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល គួររំលឹកថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ៥៣៣៧៩ ស្មេីនឹង ៣២១៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៖