ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌូណេស៊ីបានឈានដល់កម្រិតកើនឡើងជាបន្តបន្ទាប់រហូតវ៉ាដាច់ប្រទេសចិន

ស្ថានភាពកូវីដ-១៩ នៅប្រទេសឥណ្ឌូណេស៊ីបានឈានដល់កម្រិតកាន់តែអាក្រក់ទៅៗ ក្រោយមានអ្នកឆ្លងសរុបកើនឡើងជាបន្តបន្ទាប់រហូតវ៉ាដាច់ប្រទេសចិន។
កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានរាយការណ៍ថាអ្នកស្លាប់ប្រចាំថ្ងៃមានចំនួន១២៧នាក់ ដែលវាជាតួលេខមានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសដែនកោះមួយនេះ អ្នកឆ្លងសរុបវិញបានកើនដល់ជាង ៨,៦ម៉ឺននាក់ ច្រើនជាងចិនដែលមានត្រឹម ៨,៣ម៉ឺននាក់ប៉ុណ្ណោះ។
ការកើនឡើងចំនួនអ្នកស្លាប់ និងអ្នកឆ្លងយ៉ាងគំហុករបស់ឥណ្ឌូណេស៊ីត្រូវបានក្រុមអ្នកជំនាញក្នុងរដ្ឋសមាជិកអាស៊ានមួយនេះរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាលថាមានចំណាត់ការធូររលង់រហូតមិនអាចទប់ទល់ស្ថានការណ៍បានដូចបច្ចុប្បន្ន៕ ប្រភព៖ Channelnewsasia
