ឃាតករដែលកាប់សម្លាប់ស្ត្រីម្នាក់ រួចយកសពទៅបោះចោលក្នុងស្រះទឹកក្រោយផ្ទះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំចាប់ឃាត់ខ្លួនបានហើយ កែប្រែចុងក្រោយ ថ្ងៃទី 22 ខែ កក្កដា ឆ្នាំ 2020 ខេត្តកំពង់ធំ៖ ឃាតករដែលកាប់សម្លាប់ស្ត្រីម្នាក់ រួចយកសពទៅបោះចោលក្នុងស្រះទឹកក្រោយផ្ទះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ធំចាប់ឃាត់ខ្លួនបានហើយ គឺជាប្ដីស្ត្រីរងគ្រោះ ។ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការចាប់ឃាត់ខ្លួនឃាតករ ដែលកាប់សម្លាប់ស្រ្តីម្នាក់ រួចយកសពទៅបោះចូលទឹកស្រះ ខាងក្រោយផ្ទះចម្ងាយ១០០ម៉ែត្រ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ករណីប្រទះឃើញសាកសពស្រ្តីរងគ្រោះឈ្មោះ ស្រ៊ុន ចន្រ្ទា អាយុ៣០ឆ្នាំ នៅភូមិ/ឃុំកើតហេតុ មុខរបរគ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យកាប់និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងករខាងឆ្វេងបណ្តាលអោយស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ។ ឃាតករដែលត្រូជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ៣០ឆ្នាំ (មានកូន៣នាក់ ស្រី១នាក់ នៅក្នុងបន្ទុក)។ ករណីនេះកំលាំងជំនាញយេីងបានស្រាវជ្រាវរហូតដល់ម៉ោង១៤និង០០នាទីរសៀល ទើបជនសង្ស័យជាប្តីបានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ពិតប្រាកដមែន សមត្ថកិច្ចកំពុងចងក្រងសំណុំរឿងតាមនីតិវិធី(មូលហេតុជម្លោះប្តីប្រពន្ធ)៕ ចែករំលែក