រកឃេីញវីរុសកូវីដ-១៩ថ្មី ចំនួន ៤នាក់បន្ថែមទៀត លេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ នៃការធ្វេីចត្តាឡីស័ករបស់ពួកគាត់

រហូតដល់ម៉ោង ៨:២០ ព្រឹក ថ្ងៃទី២៤ កក្កដា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ៤នាក់ (ជនជាតិខ្មែរ ជាមន្រ្តីទ័ពមួកខៀវត្រលប់ពីប្រទេសសូម៉ាលី កាលពីថ្ងៃទី១០ កក្កដា ដែលធ្វេីតេស្តលេីកទី១អវិជ្ជមាន) ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន ២០២នាក់ ជាសះស្បេីយគ្មាន ចំនួនសំរាកនៅពេទ្យកេីន៦០នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៤២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 56126 ស្មេីនឹង 3381 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

