ថ្ងៃនេះជាសះស្បេីយចំនួន​ ៨នាក់​ និងអ្នកមានវីរុសកូវីដ-១៩​ ចំនួន​ ១នាក់

មានករណីជាសះស្បេីយចំនួន​ ៨នាក់​ និងអ្នកមានវីរុសកូវីដ-១៩​ ចំនួន​ ១នាក់​ នៅថ្ងៃទី​៣០ ខែកក្កដា​ ឆ្នាំ២០២០​

ថ្ងៃនេះ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ១នាក់​ និងមានជាសះស្បេីយ​ ៨នាក់​ រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក​ ថ្ងៃទី៣០ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ ជនជាតិអាមេរិក​ ធ្វេីដំណេីរពីសហរដ្ឋអាមេរិក​​ កាលពីថ្ងៃទី​១៦​ កក្កដា​ ២០២០​ និងធ្វេីតេស្តលេីកទី២ វិជ្ជមាន​ ក្រោយពីចត្តាឡីស័ក ១៣ថ្ងៃ ដូច្នេះចំនួនសរុបកេីនកូវីដ-១៩​ កេីន​ ២៣៤នាក់ ជាសះស្បេីយ​ ៨នាក់​ (ខ្មែរ​ ៧នាក់​ អាមេរិក​១នាក់)​ ចំនួនសំរាកនៅពេទ្យ​ ៧២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន ១៦២នាក់​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៦២០៣៨ ស្មេីនឹង​ ៣៧៣៨ ក្នុង១លាននាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
អត្ថបទដែលជាប់ទាក់ទង