ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការឆ្លើយតបចំពោះបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអុីនធឺណែត

លោក សំ លៀងសិលា នាយកប្រតិបត្តិនៃអង្គការ(APLE) បានមានប្រសាសន៍ផ្តោតអំពីសារៈសំខាន់នៃវគ្គសិក្សាខាងលើរួមមាន៖ ការយល់ដឹងពីហានិភ័យរបស់កុមារក្នុងការប្រើប្រាស់អុីនធឺណែត ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ បទល្មើសនិងចរិកលក្ខណៈជនប្រព្រឹត្តផ្លូវភេទលើកុមារតាមអនឡាញ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការប្រមូលភស្តុតាងឌីជីថលក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងយុទ្ធសាស្ត្របង្ការ ទប់ស្កាត់បទល្មើទាំងនោះ។

មានប្រសាសន៍ទៅកាន់ពិធីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានកោតសរសើរ គាំទ្រ និងថ្លែងអំណរគុណចំពោះអង្គការសកម្មភាពដើម្បីកុមារ (APLE) និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងមូលនិធិ​Breand for the world (Bfdw) នៃប្រទេសអាឡឺម៉ង់ ដែលតែងតែឧបត្ថម្ភបង្កើតវគ្គសិក្សានេះឡើង និងបង្ហាត់បង្រៀន ការបញ្ជ្រាបការយល់ដឹងពីជំងឺកូវីដ-១៩ តាមប្រព័ន្ធអុីនធឺណែត និងបញ្ចប់វគ្គដោយជោគជ័យ ដើម្បីត្រីវិស័យដ៏សំខាន់សំរាប់យកទៅអនុវត្តឱ្យបានចំទិសដៅ នៅក្នុងអង្គភាពខេត្តរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង