លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សាងសង់អគារ រដ្ឋបាលអាជ្ញាធរជាតិសំបូរព្រៃគុក និងផ្លូវវាងតំបន់រមណីយដ្ឋានសំបូរព្រៃគុក

នៅព្រឹកថ្ងៃចន្ទ័ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានជាអធិបតីក្នុងពីធីក្រុងពាលី សាងសង់អគាររដ្ឋបាលអាជ្ញាធរជាតិសំបូរ ព្រៃគុក និង ក្រុង ពាលីកសាងផ្លូវវាងតំបន់រមណីយដ្ឋានសំបូរព្រៃគុក ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ថ្នាក់ដឹកនាំក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ តំណាងសាលាខេត្តកំពង់ធំ អគ្គនាយកក្រុមហ៊ុន លី ឈួង ថ្នាក់ដឹកនាំនិងមន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀត។

