ផ្លូវចំនួន ៦ខ្សែនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នឹងត្រៀមបើក នាពេលខាងមុខឆាប់ៗនេះ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ខៀវ សត ចៅសង្កាត់ស្លក្រាម បានដឹកនាំក្រុមការងារសង្កាត់ចុះសិក្សានិងកំណត់លើគម្រោងបើកផ្លូវចំនួន ៦ខ្សែ នៅក្នុងភូមិចុងកៅស៊ូដែលគណៈកម្មការរដ្ឋបាលខេត្តបានកំណត់។
ជាមួយនឹងការបើផ្លូវទាំងនេះ គឺដើម្បីរួមចំណែកដោះស្រាយការកកស្ទះ បញ្ចៀសចរាចរណ៍ពីទីប្រជុំក្នុងក្រុង បានមួយកម្រិតទៀត ម្យ៉ាងទៀត ផ្លូវទាំងនេះ គឺត្រូវបានគណៈកម្មការរដ្ឋបាលខេត្តបានកំណត់ក្នុងការបើក និងពង្រីកបន្ថែម ដើម្បីឱ្យស័ក្តសមជាផ្លូវសម្រាប់ចរាចរណ៍ជៀសគ្នាបាន ពិសេស ឡានពន្លត់អគ្គីភ័យ អាចចេញចូលបានដោយងាស្រួល នាពេលមានអគ្គិសនីឆាបឆេះ កើតឡើង។
ក្នុងនាមរដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលសង្កាត់ស្លក្រាម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណង់តាមបណ្តោយដងផ្លូវទាំងនេះ នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបើកនិងពង្រីកផ្លូវនេះទៅតាមផែនការដែលបានគ្រោងទុក៕




